Saturday, January 31, 2015

Make Your Android Phone As Computer Mouse

 ចំពោះ​អ្នក​ដែល​ប្រើ​ទូរសព្ទ័​រត់​លើ Android តែង​តែ​យល់​ថា​អ្នក​អាច​ធ្វើ​ការ​ងារ​បាន​ច្រើន​ជាមួយ​នឹង​វា​នោះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ច្រើន​កម្មវិធី​លើ Google Play និង​អាច​អោយ​អ្នក​ប្រើ​យក​វា​ទៅ​ធ្វើ​អ្វី​បាន​តាម​ចិត្ត។ បើ​សិន​ជា​អ្នក​មាន​កុំព្យូទ័រ នោះ​អ្នក​អាច​យក​ទូរសព្ទ័​ Android របស់​អ្នក​ទៅ​ធ្វើ​ជា​កណ្ដុរ​ឥត​ខ្សែ​បាន​តាម​រយៈ​កម្មវិធី​ឈ្មោះ AndroMouse។
អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ដើម​របស់ AndroMouse ដើម្បី​ទាញ​យក​កម្មវិធី​ ឬ​ទាញ​យក​ពី link ភ្ជាប់​ផ្ទាល់​ទី​នេះ៖


- សំរាប់​កុំព្យូទ័រ: AndroMouse Desktop Server
- សំរាប់​ទូរសព្ទ័: Remote Android Mouse ​សាក​ល្បង (ឬ​ទិញ​ក្នុង​តំលៃ 2$)
បន្ទាប់​មក​សូម​ធ្វើ​ការ​ពន្លា​ រួច​ដំឡើង​ដូច​ធម្មតា។ 
តភ្ជាប់:

លោក​អ្នក​អាច​ធ្វើ​ការ​តភ្ជាប់​ទូរសព្ទ័ Android ជាមួយ​កុំព្យូទ័រ​បាន​តាម​ពីរ​របៀបដោយ​ឆ្លង​តាម​ Bluetooth ឬ​រលក Wi-Fi នៅ​ពេល​ដែល​អ្នក​បើក​កម្មវិធី​នៅ​លើ​កុំព្យូទ័រ វា​នឹង​កំណត់​អាស័យដ្ឋាន server ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​ឧទាហរណ៍​នេះ​អាស័យ​ដ្ឋាន IP ត្រូវ​បាន​កំណត់​តាម Wi-Fi គឺ 10.0.1.3។ ទូរសព្ទ័​របស់​អ្នក​នឹង​រាវ​រក​ IP ​ខាងលើ​ដោយ​ស្វ័យ​ប្រវត្តិ បើ​សិន​ដំណើរ​ការ​ល្អ​នោះ​ការ​តភ្ជាប់​មាន​រយៈ​ពេល​យ៉ាង​លឿន​គឺ​លឿន​ជាង​ រយៈពេល​បើក​កម្មវិធី​ទៅ​ទៀត។ 
ផ្ទៃ​ប្រសព្វ​និង​វិធី​ប្រើ:
- ជ្រុង​លើ​ខាងស្ដាំ: មាន 2 icon តូច Icon រូប​មូល​ដូច​ផែនដី​អោយ​ដឹង​ពី​ការតភ្ជាប់​រវាង​ទូរសព្ទ័​និង​កុំព្យូទ័រ​បាន ​ល្អ​ឬ​ឥត។ ចំនែក​ឯ​រូប​ការេ​​ចែក​ជា​បួន​ចំនែក​វិញអនុញ្ញាតិ​អោយ​អ្នក​ប្រើ​ធ្វើ​ការ​ ផ្លាស់​ប្ដូរ​បាន​បួន​​ស្ថាន​ភាព​​​ខុស​គ្នា: ស្ថានភាព​ជា​កណ្ដុរ – ស្ថានភាព​ជា​​ប៊ូតុង​អក្សរ F (F1, F2, F3…) – ស្ថានភាព​ជា​​ប៊ូតុង​លេខ (1, 2, 3…) – ស្ថានភាព​ជា​​ក្ដារ​ចុចអក្សរ​​ធម្មតា


ករណី​អ្នក​ទិញ AndroMouse នោះ​នឹង​មាន​បន្ថែម​ស្ថានភាព​ផ្សេង​ទៀត​ដូច​ជា​​: Speak to type (វាយ​អក្សរ​ដោយ​សំឡេង​បញ្ជា), Media Remote (បញ្ជា​ WMP/iTunes ពី​ចំងាយ), File Browser (បើក file លើ​កុំព្យូទ័រ), Presentation remote (ប្រើ​វា​សំរាប់​បកស្រាយ​លើ PowerPoint), Power remote (អនុញ្ញាតិ​អោយ shutdown, hibernate, log off, restart ពី​ចំងាយ)។

- តំបន់​ដែល​មាន​ផ្ទៃ​ធំ​បំផុត​ជា​កន្លែង​របស់​ទ្រនាប់​កណ្ដុរ mouse pad វា​ប្រើ​អេក្រង់​ធ្វើ​ជា mouse padអ្នក​ប្រើ​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​អេក្រង់​ដើម្បី​បំលាស់​ទី mouse ដូច​ជា​លើ laptop ដែរ បើ​ប្រើ​ម្រាម​ពីរនោះ​អ្នក​នឹង​អាច​ទាញ​វា​ឡើង​ចុះ​បាន​ដូច​កូន​ឃ្លី​រំកិល​ របស់​កណ្ដុរ​ធម្មតា​ដែរ។ 
- នៅ​ផ្នែក​ខាង​ក្រោម​ជាប់​តំបន់ mouse pad លើ​អេក្រង់​ទូរសព្ទ័​ជា​ប៊ូតុង​កណ្ដុរ​ឆ្វេង​និង​ស្ដាំ​​ប្រើ​ដូច​គ្នា​នឹង​ កណ្ដុរ​​ធម្មតា​ដែរ។ 

ពិត​ណាស់​ដែល​ថា​វា​មិន​ដូច​ជា​ កណ្ដុរ​ឥត​ខ្សែ​ជំនាញ​នោះ​ទេ តែ​លោក​អ្នក​អាច​ពិនិត្យ​មើល​ឈុត​វីដេអូ​ខាង​ក្រោម​និង​សាក​ល្បង​ប្រើ​ កម្មវិធី AndroMouse នេះ​បាន៕

No comments:

Post a Comment