Saturday, January 31, 2015

វិធីតម្លើង MIUI ទៅលើ HTC One X

ដែលមានការរចនាយ៉ាងស្រស់ស្អាតហើយវាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំនាក់អ្នកប្រើប្រាស់ Android។ ចំនែកទូរស័ព្ទ HTC One X ក៏ជាកំពូលទូរស័ព្ទដែលមានសមត្ថភាពយ៉ាងអស្ចារ្យទៅលើការចាក់ចំរៀង និងការថតរូបដោយសំលេងមានបំពាក់នូវ Beat audio ហើយកាមេរ៉ាផ្ទាល់គឺ មានបំពាក់នូវ image chipដែលជួយសំរួលដល់ការថតរូបយ៉ាងស្រស់ស្អាត។
កាលពីមុនបើសិនជាចង់ប្រើ MIUI ឬ Custom ROM ផ្សេងៗទៀត គឺយើងនឹងបាត់បង់នូវ HTC Senseដែលជាចំនុចពិសេសរបស់ HTCហើយ។ តែពេលនេះ MIUI ជំនាន់ថ្មីដែលមានមូលដ្ឋានលើ Android 4.0.4 បានរួមបញ្ជូលនូវសមត្ថភាពពិសេសៗរបស់ Sense នៃ OneX មកដាក់លើ MIUI v2.10.26។ចំនុចពិសេសៗដែលសង្កេតឃើញមាន៖
  • កាមេរ៉ា Sense 4
  • កម្មវិធីចាក់ចំរៀងមាន Beat
  • មានកម្មវិធីគ្រប់គ្រងរាល់ទិន្ន័យចេញនឹងចូលច្បាស់លាស់របស់កម្មវិធីនីមួយៗ(ចៀសវាងការផ្ញើពត៌មានចេញចូលរបស់កម្មវិធីមួយចំនួនដោយគ្មានការអនុញ្ញាត)
  • ការប្រើប្រាស់មិនទាក់ៗ
  • កម្មវិធីចាក់ចំរៀងអាចទាញយកអត្ថបទចំរៀងពី Internet ដោយស្វ័យប្រវត្តិ
  • ពេលចាក់ចំរៀងអាចក្រលុកប្តូបទបាន(បើទោះជាអេក្រង់រលត់ក្តី)
  • និងមុខងាររបស់ MIUI មួយចំនួនធំទៀត
ខាងក្រោមនេះ គឺជារបៀបតម្លើង MIUI៖
  1. ត្រូវតែ unlock bootloader ជាមុនសិន
  2. តម្លើង custom recovery
  3. បើក USB Debugging និង Unknown source ក្នុង settings
  4. flash boot តាមរយៈ flashboot.zip (បើក Install.bat)
  5. ក្រោយមកចូលទៅ bootloader
  6. ជ្រើសយក recovery
  7. flash MIUIv2.10.26តាម recovery
  8. បន្ទាប់ flash khmer-MIUI.zip (ដើម្បីអាចមើលបាននៅ browser និង facebook)
  9. ចុងក្រោយ reboot ជាការស្រេច

No comments:

Post a Comment