Saturday, January 31, 2015

វិធីសាស្រ្ត Unlock bootloader របស់ Motorola

ធ្លាប់បានលឺច្រើនមកហើយអំពីវិធីសាស្រ្ត Unlock bootloader ផ្សេងៗដូចជា SONYHTC, Nexus ជាដើម តែអ្វីដែលយើងមិនធ្លាប់ដឹងនិង សាកល្បងគឺពពួក Motorola តែម្តង។ វិធីសាស្រ្តផ្សេងៗត្រូវបានអនុវត្តហើយ វាផ្តល់នូវលក្ខណៈងាយស្រួលផ្សេងៗគ្នាដើម្បីឲ្យយើងមានសិទ្ធកាន់តែច្រើនទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង។
ថ្ងៃនេះខ្ញុំសូមណែនាំពីវិធី unlock bootloader របស់ពពួកMotorola វិញម្តងដែលម៉ាកមួយនេះ ហាក់ដូច ជាមិនសូវពេញនិយមក្នុងទីផ្សារយើងសោះ។ តែយ៉ាងណាក្តីក៏ខ្ញុំព្យាយាមប្រមូលរាល់ពត៌មានទូរស័ព្ទដែលមានទាំងអស់មកដាក់ក្នុងនេះផងដែរ។ ចំពោះជំហ៊ាននៃការប្រតិបត្តិមានដូចខាងក្រោម៖
  • ទាញយក fastboot
  • ទាញយក driver
  • តម្លើង driver ពន្លា fastboot
  • ប្រើប្រស់ terminal របស់ Windows ដើម្បីចូលទៅទីតាំង fastboot.exe
  • បើកទូរស័ព្ទចូលទៅ fastboot ដោយចុច Power+vol Down ហើយដោតខ្សែ USB ទាំងព្រម
  • វាឃ្លាខាងក្រោម
    $ fastboot oem get_unlock_data
  • បន្ទាប់មកវានឹងបញ្ហានូវទិន្ន័យដូចគំរូខាងក្រោម
    $ fastboot oem get_unlock_data
    (bootloader) 0A40040192024205#4C4D3556313230
    (bootloader) 30373731363031303332323239#BD00
    (bootloader) 8A672BA4746C2CE02328A2AC0C39F95
    (bootloader) 1A3E5#1F53280002000000000000000
    (bootloader) 0000000
    
    
  • ចំលងយកលេខដែលមានទិន្ន័យដូចខាងក្រោម
    0A40040192024205#4C4D355631323030373731363031303332323239#BD008A672BA4746C2CE02328A2AC0C39F951A3E5#1F532800020000000000000000000000
  • យកលេខខាងលើទៅដាក់ក្នុងទំព័រៈ https://motorola-global-portal.custhelp.com/app/standalone/bootloader/unlock-your-device-b(ត្រូវបង្កើតគណនីសិនតែអាចប្រើគណនីរបស់ Google បាន)
  • គ្រាន់តែចុច យល់ព្រមហើយចុចប៊ូតុង Can my device unlock នោះវានឹងប្រាប់នូវជំហានបន្ទាប់ហើយ។

No comments:

Post a Comment