Saturday, January 31, 2015

របៀបតម្លើង ROM ViperXperia V1.0 ជា ROM Xperia Z លើទូរស័ព្ទ Arc S យ៉ាងស្រស់ស្អាត


ចំណាំ យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះការខូចខាតដោយហានិភ័យណាមួយកើតមាន
លើទូរសព្ទ័បងប្អូនឡើយ ។ ប្រសិនបងប្អូនចេះBack up ROM សូមធ្វើការ backup មួយសិន 
ហើយបើសិនជាគាំង
សូមធ្វើការ Flash Kernelនេះ ជាមួយកម្មវិធី Flashtool មកវិញជាការស្រេច។ ចុចមើលត្រង់នេះ
បញ្ជាក់ 
បងប្អូនត្រូវសាកថ្មទូរស័ព្ទអោយពេញ រឺក្រោម៥០%ជាមុនសិន ដើម្បីងាយស្រួលតំណើរការតម្លើង ROM ViperXperia នេះ ។

ទី១ តម្រូវការចំបាច់​​
  • មុនដំបូងយើងត្រូវ ទាញយក ROMViperXperia v1.0នេះសិន សម្រាប់ Arc/ Arc S តែប៉ុណ្ណោះ
    បន្ទាប់ពីបានទាញយកROMរួចហើយយើងត្រូវចម្លងដាក់ចូលទៅក្នុង
    SDCard របស់បងប្អូនសិន ។
  • ទូរស័ព្ទបងប្អូនត្រូវបាន ROOT (វីធីសាស្រ្តROOT)
  • ទាញយកកញ្ចាប់CWM_installerនេះសម្រាបធ្វើការតម្លើងROM

វិធីសាស្រ្ត 
ទី១ របៀបតម្លើង CWM_installer
  • ប្រហែលជាបងប្អូនបានមាន CWM recovery mode ស្រាប់គ្រាន់តែចូលទៅ  Recovery mode
  • ចម្លង CWM_installer.apk ក្នុងsdcardទូរស័ព្ទបងប្អូន បន្ទាប់មក
    បើករក CWM_installer.apk > ចុចតម្លើង > CWM_installer-v5.apk
    Install
     > Open >  គូសថីចលើ Install CWM > ចុចយក Reboot Into Recovery ជាការស្រេច ។
ទី២ ការតម្លើងROMលើ CWM recovery mode



  • រងចាំរហូតដល់វាចេញភ្លើងLEDពណ៌ខៀវចេញត្រង់ចន្លះសាកថ្មមកសូមរហ័សចុចប៊េតុងHOME
    អោយជាប់រួចប្រលែងវិញវានឹងចេញផ្ទាំងCWM modeហើយ (ដូចរូបឧទាហរណ៍ខាងក្រោម)
    ប្រើប៊េតុងសម្លេងសម្រាប់ជ្រើសរើស(select)ប្រើប៊េតុងHome រើសយក(ok)
    ប្រើ(Back)ត្រលប់ក្រោយប្រើ
  • ចុចចូលទៅ factory reset យក– Yes -- Delete all user data
  • បន្ទាប់ចូលទៅ Wipe Cache Partition 
    យក - Yes -- Wipe Cache
  • ចូលទៅ Advanced យក Wipe Dalvik Cache 
    យក - Yes -- Wipe Dalvik Cache
  • ចុងក្រោយចូលទៅ Mounts and Storage 
    យកតែ - Fomart /system យក – Yes -Fomart
    * រួចចុចត្រលប់មកវិញដើម្បីបន្តការតម្លើងROM 
  • យកinstall zipe from sdcard យក - choose zip from sdcard (ទៅរកROM ViperXperia)
    យក - yes – install
  • រងចាំដល់ចេញផ្ទាំង A SMALL REUEST ចេញមក
  • ចុចយកពាក្យ Suredureលើផ្ទាំងនោះរួចហើយសូមធ្វើការជ្រើរើសតាមការណែនាំលើផ្ទាំងនោះ
  • បញ្ចប់ Reboot មួយជាការស្រេច ។ 

​​          តម្លើងតាម CWM mode [ធ្វើដូចតែការតម្លើងROMខាងលើ]
         *បើចង់លេងSTYLEអក្សរសម្រាប់ទូរស័ព្ទបងប្អូន ចុចអាចត្រង់នេះ  សូមរីករាយជាមួយគ្នា




    ប្រភពដើមពី http://forum.xda-developers.com 

    No comments:

    Post a Comment